សួរស្តីរ Khmer hit songs គឹជាប្លក់បទចំរៀងផង ជាប្លក់សម្រាប់ចែករំលែកចំនេះដឹងផ្នែកពត៌មានវិទ្យាផងដែរ។
ខ្ញុំចូលចិត្តស្តាប់បទចំរៀងច្រើន តាំងពីក្មេងមក។កាលពីក្មេងខ្ញុំ តែងតែច្រៀងបទចំរៀង លោកតា ស៊ីន ស៊ីសាមុត នៅពេលទៅឃ្វាលគោ ព្រោះនៅវាលស្រែពិតជាទីដ៏ទូលាយ និងមានសេរីភាពដ៏អស្ចារ្យសម្រាប់ ខ្ញុំណាស់។ខ្ញុំស្រែក មិនអោយចាញ់គេទេ។
ខ្ញុំនៅតែនឹកស្រណោះទី ស្រុកស្រែរចំការ ដែលជាអនុស្សារី៍យ រាប់រយ រាប់ពាន់ ដែលដិតជាប់អារម្មណ៍ជានិច្ច។ស្រុកស្រែចំការ ជាទីសុខសាន្តណាស់ ព្រោះមានធម្មជាតិ ស្រស់បំព្រង ខៀវស្រងាត់ ខ្យល់អាកាស់បរិសុទ្ធ មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ មានបក្សាបក្សី ចំរុះនៅតាមមាត់អូរ និងត្រពាំង សំលេងទឹកហូរ ទឹកភ្លៀង សំលេងសត្វយំពេល ព្រឹកនិងពេលព្រលប់ ព្រះច័ន្ទរះនៅតាមទិសទាំងឡាយ ពេលរាត្រីឈរលើស្ពាន ស្រូបខ្យល់ត្រជាក់លាយឡំក្លិនផ្ការព្រៃក្រអូបឈ្ងុយឈ្ងប់ មើលតារារយពាន់រះអមដូងខែ។បើនិងរៀបរាប់អោយអស់នោះ ពិតជាមិនអាចបញ្ចប់អត្ថបទនោះទេ ព្រោះទិដ្ឋភាពនោះច្រើនៗណាស់។
ខ្ញុំជានិសិ្សតបញ្ជប់បរិញ្ញបត្រ ផ្នែកអក្សសាស្រ្តអង់គ្លេស តែមិនសូវចេះទេ ព្រោះពេលរៀនអត់សូវចេះ ហើយពេលបានការងារធ្វើក៏មិនមែនជាការងារដែលត្រូវប្រើភាសានេះច្រើនអីដែរ។យួៗទៅភ្លេចអស់ ទៅហើយ។
ខ្ញុំបាទមិនសូវពូកែខាងប្លក់អីប៉ុន្មានទេ គ្រាន់តែចូលចិត្តលេង និងចង់ធ្វើអ្វីមួយជារបស់ខ្លួនឯង។ហើយប្លក់នេះវាជាចំនេះដឹងតិចតួចរបស់ខ្ញុំ ដែលធ្លាប់ធ្លងកាត់បទពិសោធន៍ និង រៀនពីនេះពីនោះ។
ខ្ញុំបាទរីករាយណាស់ដែលបងប្អូនចូលមកអានប្លក់របស់ខ្ញុំ។ខ្ញុំនិងខិតខំរកអ្វីដែលថ្មីៗ មកចែករំលែកដើម្បីបានយល់ដឹងទាំងអស់គ្នា។
ខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយដែលបានលេចឡើងក្នុងប្លក់នេះ។សូមបងប្អូនជួយផ្តល់ជាមតិយោបល់ដើម្បីបានកែសម្រួលផង។
ជាចុងក្រោយសូមជូនពរសេរីបវដល់បងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខចំរើន ជោគជ័យក្នុងអាជីពការងារ និងអ្វីៗផ្សេងៗទៀតដែលបងប្អូនប្រាថ្នា។
សូមអរគុណ
Subscribe to:
Posts (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.