បើបានទៅលេងពិតជានឹកមិនភ្លេចទេ ដូចបទចំរៀងមួយបទរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានបកស្រាយអំពីសម្រស់ សេកសក ព្រោះពេលនោះចាញ់មុនស្នេហ៍នារីដ៏ស្រស់ស្អាត់ម្នាក់។
ជាការពិតណាស់ក្នុងភាពជាយុវជន ដើរហើរមានសេរីភាពណាស់ ទៅទីណាក៏ដោយ មិនអាចភ្លេចចោលភ្នែកមើលនារីស្អាតៗបានទេ។ហើយដល់ពេលខ្លះលួចនឹកគេ ដេកមិនលក់ក៏មាន ទាំងមិនដឹងថាផ្ទះសំបែងគេនៅទីណាទេ។
កាលពីខ្ញុំនៅរៀនវិទ្យាល័យ ខ្ញុំក៏បានដើរសាន្តតាម រមណីដ្ឋានបែបនេះជាច្រើនដែរ ហើយក៏ចេះតែលួចស្រលាញ់គេ បែបនេះក៏ច្រើនដែរ។
ក្នុងភាពជាយុវវ័យ ពេលខ្លះក៏ហ៊ាន ពេលខ្លះធ្វើជាការលេងសើច តាមចិត្តខិលខូចជាយុវវ័យ។មានអ្វីជាច្រើនទៀត នៅតែធ្វើអោយយើងរលឹកដល់ភាពយុវវ័យរបស់យើងជានិច្ច ពេលខ្លះអាចអង្គុយសើចតែម្នាក់ឯងក៏មានដែរ។
Post a Comment