Fast download manager
ក្នុងប្រកាស់មួយនេះ ខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាអោយស្គាល់ Browser ថ្មីមួយដែលមានលក្ខណៈស្រដៀង Chrome ប៉ុន្តែពិសេសជាង។
បទពិសោធន៍ប្រើប្រាស់ Internet ជាយូមកហើយ បានឃើញថា Browser ល្បីៗ ជាច្រើនដូចជា  Internet Explore, Firefox,Chrome, Safari មិនមានលក្ខណៈពិសេសដូច Brower ដែលខ្ញុំនិងយកមកបង្ហាញក្នុងប្រកាស់នេះទេ។

នោះគឺ Torch Browser។ តើអ្នកធ្លាប់បានឬពីវាឬទេ?ខ្ញុំជឿថាអ្នកប្រហែលជាមិនដែលស្គាល់ពីមុនមកទេ ប៉ុន្តែវាគឺជាជីតារបស់ Chrome browser ដែលយើងកំពុងប្រើសព្វថ្ងៃហ្នឹងឯង។

Torch ជា Free Browser ដែលបានអភិវឌ្ឍឡើងដោយ Torch Media ឡើងក្នុងគោលបំនងដើម្បីបង្ហាញនូវ Website ចែកចាយ Website តាមរយៈបណ្តាញសង្គម ពន្លឿនការ Download Torrents និង Download ចំរៀងឬវីឌីអូ អោយកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ និងមានល្បឿនលឿនមិនចេះផុតកំនត់​( No expiration) ដូចកម្មវិធីមួយចំនួនជាក់ស្តែង កម្មវិធី Download Manager។កម្មវិធីទាំងនេះនិងផុតកំនត់ប្រសិនបើយើងប្រើកម្មវិធីដែល​Crack។

ប៉ុន្តែចំពោះ Torch វិញអ្នកគ្រាន់តែទាញយកនិងតំឡើងដូច Browser ធម្មតាដែរ។បន្ទាប់ពីតំឡើងរួចអ្នកនិងទទួលបាននូវ Feather ពិសេសចំនួន ៤។
  • Share (Share on social media): ពេលអ្នកចង់ចែករំលែក Websites ណាមួយតាមរយៈបណ្តាញសង្គមរបស់អ្នក អ្នកគ្រាន់តែចុច លើពាក្យនេះ វានិងអោយអ្នកជ្រើសរើសបណ្តាញ។
  • Media (Download Media): ទីនេះជាកម្មវិធីដោនឡូតដែលមានលក្ខណៈស្រដៀងនិង Download manager។រាល់ពេលដែលអ្នកបើកចំរៀងឬវិឌីអូណាមួយ មិនថានៅលើវេបសាយឬ Youtube នោះឡើយវានិងចាប់យកបទចំរៀងនេះឬវីឌីអូនោះ រួចវាអោយសញ្ញាជាការដូពណ៌ ដែលបញ្ជាក់ថា អ្នកអាចទាញយកបានហើយ។វាមានលក្ខណៈពិសេសទៀត ដោយអាចអោយអ្នកទាញយកតែបទចំរៀងសុទ្ធ ដោយមិនយកជា Video ភ្លាមៗតែម្តងឬក៏យកទាំង វីឌីអូ រួចបំបែកជា បទចំរៀងសុទូមួយទៀតក្នុងពេលជាមួយគ្នាបាន។
  • Torrent: នេះចំពោះបងប្អូនដែលចូលចិត្តទាញយកកម្មវិធី ឬ Video HD។កាន់តែងាយមិនបាច់ដោនឡូន Torents downloader, Bittorrent, ជាដើមនោះទេ។ Torch បានភ្ជាប់មកជាស្រេច សម្រាប់អ្នក។
  • Torch Music: នាំអ្នកទៅកាន់ពីភពនៃបទចំរៀងជុំវិញពិភពលោក។
សូមសាកល្បងទាញយកបទចំរៀងនេះ
http://www.youtube.com/watch?v=8ozXJXCgDw8
សូមអានបន្ថែមនៅ wikipedia

Post a Comment

 
Top